ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ប្រព័ន្ធ SARMIS) ជូនដល់ រដ្ឋបាលឃុំ-សង្កាត់ទាំង១០៣ ក្នុងខេត្តបាត់ដំបង
អ្នកនិពន្ធ: ទៀង ចំណាន
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៥ ខែកុម្ភះ ឆ្នាំ ២០២៥

នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ប្រព័ន្ធ SARMIS) ជូនដល់ រដ្ឋបាលឃុំ-សង្កាត់ទាំង១០៣ ក្នុងខេត្តបាត់ដំបង ក្រោមការដឹកនាំដោយ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។ សិក្ខាសាលាបណ្តុះបណ្តាលនេះដែរ មានការអញ្ចើញចូលរួមពី លោក លោកស្រី តំណាងរដ្ឋបាលឃុំ-សង្កាត់ទាំង១០៣ ក្នុងខេត្តបាត់ដំបង ។ សិក្ខាសាលានេះ ផ្ដោតទៅលើ ការជំរុញ និងពន្យល់បន្ថែមអោយកាន់តែច្បាស់ថែមទៀត នូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ប្រព័ន្ធ SARMIS) កំណែទម្រង់ថ្មី ៕

ព័ត៌មានទាក់ទង